គោលការណ៍ឯកជនភាព (Privacy Policy)
ChatKH Live ("យើង") ដំណើរការ ChatKH Live។ គោលការណ៍នេះពន្យល់ពីទិន្នន័យដែលប្រព័ន្ធប្រមូល និងដំណើរការ ពិតប្រាកដ។
ទិន្នន័យដែលយើងប្រមូល
- គណនីម្ចាស់ហាង/បុគ្គលិក៖ ឈ្មោះ, Email, លេខទូរស័ព្ទ (បើផ្តល់), ពាក្យសម្ងាត់ (រក្សាជា Hash មិនមែនអត្ថបទដើម), ភាសា, រូបភាព Profile, និង ID ពី Google/Facebook/Telegram ពេលចូលតាមវិធីនោះ។
- Facebook/Meta (ពេលភ្ជាប់ Page)៖ ឈ្មោះ និង ID គណនី Facebook, រូប Profile, សិទ្ធិ (permissions) ដែលអនុញ្ញាត, បញ្ជី Page, Page ID/ឈ្មោះ និង Page access token (រក្សាជា Encrypted)។
- ពី Facebook Live/Page របស់ហាង (តាមការអនុញ្ញាតរបស់ម្ចាស់ Page)៖ Comment និងសារ Messenger របស់អតិថិជន រួមទាំងឈ្មោះ និង ID ក្នុង Page (page-scoped ID), ខ្លឹមសារ និងពេលវេលា។
- ទិន្នន័យការកម្មង់ (ផ្តល់ដោយអតិថិជន ឬហាង)៖ ឈ្មោះ, លេខទូរស័ព្ទ, ខេត្ត/អាសយដ្ឋាន, ផលិតផលកម្មង់, ស្ថានភាព, និងវិក្កយបត្របង់ប្រាក់ (រូបភាព) ដែលអតិថិជន Upload ។
- ទិន្នន័យហាង៖ ផលិតផល ស្តុក តម្លៃ Live session របាយការណ៍ ការកំណត់។
- Telegram (ជម្រើស)៖ Chat ID, ប្រភេទ/ចំណងជើង Chat, Telegram user ID និង username របស់អ្នកភ្ជាប់; ខ្លឹមសារការជូនដំណឹង (ឧ. ព័ត៌មានការកម្មង់/Lead/របាយការណ៍) ត្រូវបានផ្ញើទៅ Chat នោះតាម Telegram Bot។
- បច្ចេកទេស/សុវត្ថិភាព៖ កំណត់ហេតុសកម្មភាព (Audit log) រួមទាំង IP address, ការកំណត់ Rate limit, Session Cookie, Cookie ភាសា (`ckl_lang`) និងរូបរាង (`ckl_theme`); Log កំហុសប្រព័ន្ធ (មិនមាន Token/ពាក្យសម្ងាត់)។
- ការបង់ប្រាក់កញ្ចប់៖ ព័ត៌មានវិក្កយបត្រ/ការបង់ប្រាក់ និងភស្តុតាង; ការបង់តាមអ្នកផ្តល់សេវា (ឧ. ABA PayWay/Bakong) ប្រសិនបើបើក។
គោលបំណងនៃការប្រើ
- ដំណើរការសេវា៖ ចាប់កូដពី Comment, បង្កើត/គ្រប់គ្រងការកម្មង់ និងស្តុក, ផ្ញើសារបញ្ជាក់ទៅអតិថិជន, របាយការណ៍, ការជូនដំណឹង Telegram។
- សុវត្ថិភាព៖ ការផ្ទៀងផ្ទាត់ ការការពារការបំពាន Audit។ ការគ្រប់គ្រងគណនី និងការបង់ប្រាក់កញ្ចប់។
- យើងដំណើរការទិន្នន័យដើម្បីផ្តល់សេវាដែលអ្នកបានស្នើ អនុវត្តកិច្ចសន្យា (កញ្ចប់សេវា) និងបំពេញកាតព្វកិច្ចតាមច្បាប់។
ការចែករំលែក និងអ្នកផ្តល់សេវា
- ទិន្នន័យហាងនីមួយៗត្រូវបានបំបែកពីគ្នា (Multi-tenant)។ យើងមិនលក់ទិន្នន័យ ឬប្រើវាសម្រាប់ការផ្សាយពាណិជ្ជកម្មទេ។
- ទិន្នន័យហូរតាម/ទៅកាន់៖ Meta (Facebook/Messenger) តាម Graph API ខណៈភ្ជាប់ Page; Telegram សម្រាប់ការជូនដំណឹង (ប្រសិនបើអ្នកបើក); Google សម្រាប់ Login (ប្រសិនបើប្រើ); អ្នកផ្តល់សេវា Email (SMTP) សម្រាប់ Email ប្រព័ន្ធ; អ្នកផ្តល់សេវាបង់ប្រាក់ (ប្រសិនបើបើក)។
សុវត្ថិភាព
- HTTPS, ពាក្យសម្ងាត់ Hash, Token (Facebook Page/Telegram) Encrypt ក្នុងមូលដ្ឋានទិន្នន័យ, វិក្កយបត្ររក្សាក្នុងទីតាំងមិនសាធារណៈ, សិទ្ធិតាមតួនាទី, CSRF, Rate limit។ គ្មានប្រព័ន្ធណាមានសុវត្ថិភាព ១០០%។
រយៈពេលរក្សា
- Comment ពី Facebook៖ រក្សាក្នុងហាង រហូតដល់ហាងលុប ឬលុបគណនី។
- Order/Lead/Customer៖ រក្សាក្នុងហាង រហូតដល់ហាងលុប ឬលុបគណនី។ កំណត់ត្រា Audit រក្សាទុកសម្រាប់សុវត្ថិភាព និងការត្រួតពិនិត្យ។
- សំណើលុបទិន្នន័យ Facebook៖ រក្សាតែ Hash មិនអាចបកក្រោយ (មិនមែន Facebook ID ដើម) ដើម្បីការពារការស្ទួន។
ការលុប និងសិទ្ធិរបស់អ្នក
- អ្នកអាចដក App ចេញពី Facebook (Settings → Business Integrations) ដែលនឹងបញ្ជូនសំណើលុបមកយើងដោយស្វ័យប្រវត្តិ ឬផ្ញើសំណើទៅ [email protected]។ ម្ចាស់ហាងអាចលុបគណនី/ហាងខ្លួនឯងក្នុងការកំណត់គណនី។
- ព័ត៌មានលម្អិត និងរបៀបពិនិត្យស្ថានភាព៖ ការលុបទិន្នន័យ។
- ទិន្នន័យអតិថិជនរបស់ហាង៖ ហាងជាអ្នកគ្រប់គ្រង (controller) ហើយយើងជាអ្នកដំណើរការជំនួសហាង។ អតិថិជនរបស់ហាងអាចស្នើសុំមើល កែ ឬលុបទិន្នន័យរបស់ខ្លួនតាមរយៈហាង ឬទាក់ទងមកយើងដោយផ្ទាល់។
- អនីតិជន៖ សេវានេះសម្រាប់អាជីវកម្ម និងមនុស្សពេញវ័យ (អាយុ ១៨ ឆ្នាំឡើង)។
ការកែប្រែ និងទំនាក់ទំនង
- កាលបរិច្ឆេទ "ធ្វើបច្ចុប្បន្នភាពចុងក្រោយ" ខាងលើបង្ហាញពេលកែចុងក្រោយ។
- ទំនាក់ទំនងអំពីឯកជនភាព៖ ChatKH Live · [email protected] · 096 2018 555 · រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា